บีบน้ำตา-โฟร์มด

http://www.ijigg.com/songs/V2EDAC7PD

FOUR – MOD บีบน้ำตา LYRICS

นี่เธอแคร์จริงๆด้วยหรอ หรือแค่เป็นกังวลเท่านั้น
เมื่อเธอรักเค้าแล้ว กลับมาคิดถึงฉันทำไม

ฉันจะเป็นยังไงของฉัน คงไม่เกี่ยวกับเธอเท่าไหร่
ให้เธอรู้ไว้นะ ให้เธอคิดไว้นะ ว่าฉันไม่ได้โทษเธอ

แค่เจออารมณ์ไหวหวั่น กับวันที่ดูว่างเปล่า
บรรยากาศเหงาๆ ก็คิดกันไปเรื่อยเปื่อย

ไม่ได้แล้วไรจริงๆ ไม่คิดให้เธอต้องแคร์
คนที่เจ็บที่พา ปล่อยไว้เถอะ อย่ากลับมา
ที่ยังร้องไห้ไปวันๆ ก็ฉันแค่บีบน้ำตา
กลับไปนะ ฉันไม่เคยคิดถึงเธอ

ก็ขอบคุณที่ยังสงสัย ก็ขอบใจที่ยังสงสาร
ที่ยังเดินคนเดียว แค่ไม่เจอคนดี ไม่ใช่เพราะยังรักเธอ

แค่เจออารมณ์ไหวหวั่น กับวันที่ดูว่างเปล่า
บรรยากาศเหงาๆ ก็คิดกันไปเรื่อยเปื่อย

ไม่ได้แล้วไรจริงๆ ไม่คิดให้เธอต้องแคร์
คนที่เจ็บที่พา ปล่อยไว้เถอะ อย่ากลับมา
ที่ยังร้องไห้ไปวันๆ ก็ฉันแค่บีบน้ำตา
กลับไปนะ ฉันไม่เคยคิดถึงเธอ

ไม่ได้แล้วไรจริงๆ ไม่คิดให้เธอต้องแคร์
คนที่เจ็บที่พา ปล่อยไว้เถอะ อย่ากลับมา
ที่ยังร้องไห้ไปวันๆ ก็ฉันแค่บีบน้ำตา
กลับไปนะ ฉันไม่เคยคิดถึงเธอ

អ្នក​ណា​អាន​​ដាច់ ក៏​ដាច់! អាន​មិន​ដាច់​ទេក៏​មិន​បាច់​អាន​ដែរ!!! 😛

 

បញ្ចេញ​មតិ

ស្នាម​ញញឹម​នៃ​អ្នក​មាន​ទុក្ខ

មាន​ជីវិត ជួប​បញ្ហា ចៀស​មិន​រួច
ទោះ​ធំ​តូច ច្រើន​ឬ​តិច ជា​ធម្មតា
តែ​សំខាន់ នៅ​ត្រង់​យើង ស្រាយ​បញ្ហា
វិធី​ណា តាម​ផ្លូវ​ណា ស្រាយ​ឱ្យ​អស់។
ចំពោះ​គេ ខ្ញុំ​មិន​ដឹង ហើយ​មិន​ខ្វល់
តែ​ខ្ញុំ​ផ្ទាល់ ជួប​បញ្ហា រាប់​មិន​អស់
កាល​ពី​មុន ខ្ញុំ​នឹង​យំ យំ​ឱ្យ​ខ្សោះ
 ពេល​នេះ​សោះ យំ​ធ្វើ​អ្វី ស្ដាយ​ទឹក​ភ្នែក។
ទោះ​បី​ខ្ញុំ ជួប​ទុក្ខ​ធំ ខ្ញុំ​មិន​យំ
ទុក្ខ​ខ្ញុំ​ធំ មិន​ខ្ចី​យំ មិន​យំ​យែក
យំ​ធ្វើ​អ្វី យំ​នាំ​តែ ទ្រូង​ប្រេះ​បែក
ជូត​ទឹក​ភ្នែក ឈប់​លែង​យំ បែរ​ញញឹម។
ពេល​កើត​ទុក្ខ ស្នាម​ញញឹម ធ្ងន់​ធ្ងរ​ណាស់
ពេល​ញញឹម ទុក្ខ​ក្រៃ​ក្រាស់ គ្មាន​អ្នក​ដឹង
ពេល​កើត​ទុក្ខ ខ្ញុំ​ញញឹម ល្មម​អ្នក​ដឹង
ថា​ចិត្ត​ហ្នឹង បៀម​ទុក្ខ​ធ្ងន់ ជាង​យំ​ទៀត។
ពេល​នេះ​ខ្ញុំ ខ្ញុំ​មិន​យំ ខ្ញុំ​ញញឹម
គ្មាន​គេ​ដឹង ថា​ចិត្ត​ខ្ញុំ ឈឺ​ចុក​សៀត
ចង់​ឱ្យ​យំ ជួស​ញញឹម ពេល​យូរ​ទៀត
ព្រោះ​ខ្ញុំ​នេះ មិន​អាច​យំ បាន​ទៀត​ឡើយ។
ពេល​កើត​ទុក្ខ ខ្ញុំ​ស្រពោន គេ​ស្ដី​ថា
ពេល​នេះ​ណា ខ្ញុំ​កើត​ទុក្ខ គ្មាន​ពេល​ស្បើយ
ខ្ញុំ​ញញឹម គ្មាន​គេ​ថា ឱ្យ​ខ្ញុំ​ឡើយ
អ្នក​ឃើញ​ហើយ តែ​ពុំ​យល់ ពី​ចិត្ត​ខ្ញុំ៕
9:58 PM
20.01.08

Comments (11)

កំណាព្យ និង ចម្រៀង​ខ្មែរ

សូម​សង្កេត​មើល​សម្រង់​បទ​ចម្រៀង​ខាង​ក្រោម​នេះ៖

១. (សុវត្ថិ) កាន់​ហត្ថា​រៀម​រា​ណា​ម៉ុម
ស្ដាប់​រៃយំ និង​ឃ្មុំ​ក្រេប​ផ្កា
(និសា)ជា​សុបិន​ឬ​ជា​វាសនា
ស្គាល់​គង្គា​ប៊ូស្រា​ជ្រោះ​ភ្នំ

២. (សុវត្ថិ) ឆ្លង​តាម​ដង​កាត់​ព្រឹគ​ថ្លា​ឆ្វេង
ក្បង់​ទឹក​លេង ស្ដាប់​ភ្លេង​រងំ
(និសា) គឺ​ជា​ព្រេង​ទឹក​ជ្រោះ​ដង​ភ្នំ
ហូរ​ប្រគំ​ឃាត់​ដំណើរ​យើង ។

 បទ​ខាង​លើ​នេះ បើ​សង្កេត​ឱ្យ​ច្បាស់​ទៅ ទើប​ដឹង​ថា វា​ជា​កំណាព្យ​ខ្មែរ បទ​ពាក្យ​ប្រាំពីរ។ បទ​ខាង​ក្រោម​នេះ​ ក៏​ដូច​គ្នា​ដែរ៖

១. (និសា) ខ្យល់​ត្រជាក់ បក់​មក​ពី​ឆ្ងាយ
បក់​មក​ប៉ះ​ចំ​កាយ ល្ហើយ​ចិត្ត
វាយោ​រំភើយ មក​សណ្ឋិត
ជួយ​សណ្ដំ​ដួង​ចិត្ត ឱ្យ​ល្ហែរ

២. (សុវត្ថិ) ឋាន​សុខ​ឋាន​សួគ៌​ស្រស់​ញញឹម
បង​អង្គុយ​កៀក​ផ្ទឹម​ចិត្ត​ស្នេហ៍
ស្ដាប់​សៀង​សូរ​ស័ព្ទ អារម្មណ៍​ល្ហែរ
ធម្មជាតិ​ថ្នម​បំពេរ បេះដូង ។

បើ​មើល​មក​បទខាង​ក្រោម​នេះ​វិញ គឺ​កវី​បាន​តាក់​តែង​ជា​បទ​ពាក្យ​ប្រាំបី…

 ១. រាត្រី​សេកុង បាន​ប្រុង​ប្រៀប​ប្រាណ

ចាំ​ប្រុស​កល្យាណ​ជា​គូ​វាសនា

នៅ​ក្រោម​រស្មី​ចន្ទ​រះ​ភ្លឺ​ថ្លា

ប្រប​ឆ្នេរ ជលសារ​ដែល​ហូរ​រហែង

២. រាត្រី​សេកុង ត្រួយ​អនង្គ​ចិត្ត

អ្នក​ហាក់​មិន​ស្និទ្ធ​ស្នេហ៍​សែន​ចំបែង

ខ្ញុំ​នៅ​រង់​ចាំ ចាំ​តែ​ម្នាក់​ឯង

ឱរា ចំបែង​អូន​រែង​ទន្ទឹង។

នេះ​ជា​ការ​ចែក​រំលែក​មួយ​សម្រាប់​អ្នក​ដែល​ចង់​ចេះ​តែង​ចម្រៀង, ខ្ញុំគ្រាន់​តែ​បាន​យល់​ពី​រឿង​នេះ ដោយ​ចៃដន្យ​ប៉ុណ្ណោះ ដូច្នេះ​ហើយ សូម​មេត្តា​ស្វែង​យល់​បន្ថែម​ខ្លួន​ឯង។

អរគុណ អត្ថបទ​ចម្រៀង​ខ្មែរ សម្រាប់​អត្ថបទ​ចម្រៀង​ទាំង​នេះ!!! 

Comments (3)

ដើមឈើ!?

ma_tree.jpg

បញ្ចេញ​មតិ

ទៅ​ចឹង​ទៅ!?

“អើ! ដឹង​ហើយ, ម៉ា​ង៉ៃ​បើ​មិន​បាន​អាន​សៀវភៅ​ទេ ឯង​នឹង​ងាប់”!? ទៅ​ចឹង​ទៅ? អាន​ក៏​ខុស, យ៉ាប់​ម៉ង​ហើយ​នី​នេះ! រជ្ជនី​នៅ​ជា​មួយ​ខ្ញុំ​រាល់​ថ្ងៃ ខ្ញុំ​ធ្វើ​អី​គេ​ដឹង​ទាំង​អស់, ហើយ​គេ​ធ្វើ​អី​ខ្ញុំ​ក៏​មិន​សូវ​ដឹង​ព្រោះ​មិន​ខ្ចី​ខ្វល់។ ឱ្យ​តែ​ខ្ញុំ​អាន​សៀវភៅ ពាក្យ​មួយ​ឃ្លា​នេះ ប្រាកដ​ជា​បានឮ, ស៊ាំ​ណាស់​លោក​អើយ! ហេតុ​អី​ហ្អេះ? ព្រោះ​ខ្ញុំអាន​សៀវភៅរាល់​ថ្ងៃ​នោះ​អី! ចឹង​ក៏​ឆ្ងល់​ដែរ! គួរ​តែ​ឆ្ងល់​ថា ហេតុ​អី​ទើប​នី​និយាយ​បែប​នេះ ទើប​ត្រូវ!!!

អូ! និយាយ​ចឹង, ម្សិលមិញទៅទិញសៀវភៅ! ដល់​ទុក​ដាក់​កង់​ស្រួលបួល​ហើយ យួរ​សៀវភៅ​ចូល​បន្ទប់ គេ​សួរ​ថា “ទិញ​សៀវភៅ​ទៀត​ហើយ?” ដល់​ចឹង​ទៅ រក​ពាក្យ​ឆ្លើយ​លែង​ឃើញ។

ស្រាប់​តែ​វែក​ទៅ​ឃើញ​សៀវភៅ​ប្រលោមលោក​សម្រាប់​គេ​ពីរ​ក្បាល ស្រវា​តែម្ដង គ្រវាត់​សៀវភៅ​ពីរ​ក្បាល​ទៀត​ចោល​ធ្វើ​មិន​ដឹង? ហើយ​ក៏​លោត​មក​ជិះ​ជាន់​ខ្លួន​ប្រាណ​ខ្ញុំ… នៅឈឺ​មិន​ទាន់​បាត់… ហើយ​នេះ ជា​ទម្លាប់​គេ​ពេល​សប្បាយ​ចិត្ត… គិត​ទៅ​កម្ម​ក្រាស់​ណាស់​ខ្ញុំ!!!

ពេល​នេះ មិន​ដឹង​ថា​គេអាន​ចប់​ឬ​នៅ​ទេ? មិន​ហ៊ាន​សួរ!!! ខ្ញុំ​អាន​ប្រលោម​លោក​មុន, ហើយ​អាន​ចប់​តាំង​ពី​ព្រឹក​មិញ​ម្ល៉េះ! ពីរ​ក្បាល​អាន​មួយ​វឹប​គឺ​ចប់​ហើយ… ឱ្យ​តែ​មាន​រឿង​ប្រលោម​លោក ស្អី​ផ្សេង​ទុក​មួយ​ឡែក… ខ្ញុំ​គឺ​អញ្ចឹង!!! 😆

Comments (6)

សំនួរ​ដែល​កម្រ​មាន​អ្នក​ណា​ខ្វល់

មាន​សំនួរ​ជា​ច្រើន​ដែល​ខ្ញុំ​គិត​ថា មិន​សូវ​មាន​គេ​ខ្វល់ ហើយ​ខ្ញុំ​ជឿ​ថា​បើ​សួរ​សំនួរ​ទាំង​នេះ​ទៅ​កាន់​មនុស្ស​ភាគ​ច្រើន គេ​ប្រាកដ​ជា​រក​ចម្លើយ​មិន​បាន​ឡើយ ទោះ​បី​ជា​ចម្លើយ​ទាំង​អស់​នោះ វា​សម្រេច​លើ​ខ្លួន​គេ​ផ្ទាល់​ក៏​ដោយ។

ថ្ងៃ​នេះ សុំ​លើក​យក​សំនួរ​តូច​មួយ​សម្រាប់​ចែក​រំលែក​ដល់​ទាំង​អស់​គ្នា។ «តើ​យើង​គ្រប់​គ្នា​រស់​ដើម្បី​អ្វី?»

អរគុណ!

Comments (21)

ឆ្លង​ផុត​មួយ​ដំណាក់​ហើយ

ការ​ប្រឡង​បាន​បញ្ចប់​ទៅ​ហើយ… ខ្ញុំ​ក៏​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ទាំង​បី​ដែល​ត្រូវ​បន្ត​ទៅ​ប្រឡង​ជម្រើស​យក​ម្នាក់​ជាមួយ​បេក្ខភាព​ទាំង​ប្រាំបួន​នាក់​ពី​សាខា​ផ្សេង… សមត្ថភាព​នៅ​ខ្សោយ​ខ្លាំង​ណាស់… ខ្ញុំ​មិនធ្លាប់​មាន​បទពិសោធ​ក្នុង​ការប្រឡង​នេះ​ទេ… មិន​ដឹង​អាន​សៀវភៅ​ណា… មិន​ដឹង​ត្រូវ​រៀន​អ្វី​ខ្លះ… ប្រឡង​ហើយ… ជាប់​ហើយ នៅ​តែ​បារម្ភ… នៅ​តែ​ខ្លាច… នៅ​តែ​ព្រួយ…

Comments (18)

សំនួរ​ចេញ​ពី​ចង្ក្រាន

ព្រឹក​មិញ ខ្ញុំ​បាន​ក្រោក​ធ្វើ​ការ​ផ្ទះ​តាម​ធម្មតា​។ ក្រោយ​អំពី​បោស​សម្អាត ខាង​មុខ​ផ្ទះ​រួច​ហើយ ខ្ញុំ​ក៏​ចូល​ទៅ​ចង្ក្រាន​បាយ​ដើម្បី​មើល​ក្រែង​ល៍​ទឹក​ពុះ ហើយ​ក៏​ឆ្លៀត​ដាក់​កម្ដៅ​ម្ហូប​ដែល​សល់​ពី​ល្ងាច​ផង​។ ធម្មតា​ខ្ញុំ​មិន​សូវ​ខ្វល់​ពី​រឿង​ម្ហូប​ម្ហា​អី​ប៉ុន្មាន​ទេ ព្រោះ​ថា​ពេល​ដាក់​វា​កម្ដៅ​ហើយ ត្រូវ​ទៅ​ដាស់​នី ឬ​ក៏​លាង​កែវ​ទៀត តែ​ព្រឹក​នេះ កែវ​ម៉ាក់​លាង​រួច​ហើយ អញ្ចឹង​ខ្ញុំ​ក៏​ត្រូវ​យាម​ចង្ក្រាន ទម្រាំ​តែ​រៀបចំ​ម្ហូប​រួច ។កំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្លឹង​ទៅ​វា​នោះ ចម្ងល់​ក៏​បាន​លេច​ចេញ​ជា​រូប​រាង​មក… ម្ហូប​មាន​ពីរ​មុខ កំពុង​តែ​ពុះ​នៅ​លើ​ចង្ក្រាន, បើ​ត្រូវ​ហូប តើ​នឹង​ត្រូវ​រើស​យក​មួយ​ណា​? ខ​ត្រី ឬ ឆា​ខ្ញី​? ហូប​ទាំង​ពីរ​បាន​ឬ​អត់​? បើ​ហូប ខ​ត្រី តើ​ហេតុ​អី​? ហើយ​បើ​ហូប ឆា​ខ្ញី តើ​ហេតុ​អី​ដែរ​?

មនុស្ស​ម្នាក់ បើ​គេ​សម្រេច​ចិត្ត​ហូប ខ​ត្រី នោះ​ក៏​ព្រោះ​តែ​គេ​ចូល​ចិត្ត​ត្រី​ហើយ តែ​បើ​គេ​ហូប​ឆា​ខ្ញី​វិញ គេ​ក៏​ប្រាកដ​ជា​ចូល​ចិត្ត​ឆា​ខ្ញី​ដូច​គ្នា​។ បើ​គេ​ចូល​ចិត្ត​ត្រី ហេតុ​អី​ក៏​គេ​មិន​ហូប​ឆា​ខ្ញី​? ឧទាហរណ៍​ថា ខ​ត្រី​មាន​ថ្នាំ​ពុល តើ​គេ​នឹង​នៅ​តែ​ចង់​ហូប​វា​ឬ​ទេ​? ប្រហែល​ជា​អត់​ទេ គេ​អាច​នឹង​ហូប​ឆា​ខ្ញី​ជំនួស​ហើយ​។ បើ​អញ្ចឹង​មែន​នោះ ម៉េច​ក៏​គេ​មិន​អាច​ហូប​ឆា​ខ្ញី ខណៈ​ដែល​ខ​ត្រី​គ្មាន​ថ្នាំ​ពុល​?

ព្រឹក​នេះ គម្រោង​ថា​ញ៉ាំ​បាយ​កក ស្រាប់​តែ​មក​ប្រទះ​រឿង​ស្មុគស្មាញ​បែប​នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា មិន​ញ៉ាំ​ទេ​។ ត្បិត​តែ​អាច​ញ៉ាំ​មួយ​ណា​ក៏​បាន តែ​ដោយ​សារ​តែ​មិន​ទាន់​បាត់​ឆ្ងល់​ទើប​មិន​ព្រម​ញ៉ាំ…

Philo ពេញ​ទាំង​ខ្លួន​តាំង​ពី​ចូល​ឆ្នាំ​ថ្មី​មក, បែប​ជិត​ឆ្កួត​ហើយ គ្រាន់​តែ​អង្គុយ​មើល​ជញ្ជាំង​ក៏​សើច​ទៅ​រួច… ថ្ងៃ​មុន អង្គុយ​ស្ដាប់​ព្រះធម៌​រួច​ក៏​សើច នី​ស្មាន​ថា​មាន​អី​អស្ចារ្យ ទាញ​យក​ទៅ​ស្ដាប់, គ្រាន់​តែ​ឮ​ធម៌ ទម្លាក់ mp3 មក​វិញ​យ៉ាង​លឿន​។ គេ​សួរ​ថា ម៉េច​បាន​សើច​? …អ្នក​ស្ដាប់​យល់​ទើប​គេ​សើច, មិន​បាច់​ចង់​ដឹង​ទេ យើង​មិន​ស្ដាប់​ផង… គេ​ថា​មួយ​ម៉ាត់​មក​វិញ​យ៉ាង​ធ្ងន់​ថា អើ! ឆ្កួត​ជិត​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ហើយ ទើប​ស្ដាប់​ធម៌​ហើយ​សើច​នោះ​?

«មិន​សំខាន់​ថា​អ្នក​ដទៃ​និយាយ​ថា​ម៉េច​ទេ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ប៉ុណ្ណោះ» មិន​អញ្ចឹង​ហ្អេះ?

Comments (12)

ទី​បំផុត​ប្រឡង​រួច​ហើយ!

ព្រឹក​មិញ​នេះ ការ​ប្រឡង​សិស្ស​ពូកែ​បាន​បញ្ចប់​ទៅ​ដោយ​ស្ថាពរ! សូម​និយាយ​បក​មក​ក្រោយ ពី​ស្ថាន​ការណ៍មុន​ពេល​ប្រឡង​វិញ! ក្រៅ​ពី​គេង​លើ​សៀវភៅ​រាល់​យប់ ថែម​ទាំង​មាន​សកម្មភាព​ប្លែក​ៗ​ទៀត​ដែល​មិន​ដែល​ធ្លាប់​ធ្វើ ដូច​ជា​កាន់​សៀវភៅ​អាន​ពេញ​ផ្ទះ មិន​ថា​ទី​ណា​នោះឡើយ ដែល​រាល់​ដង អាន​តែ​ក្នុង​បន្ទប់​ប៉ុណ្ណោះ!

និយាយ​ពី​ពេល​មុន​ប្រឡង​វិញ​ម្ដង,  យប់​មិញ​នេះ មើល​សៀវភៅ​ដល់​ម៉ោង​ពីរ។ ថា​អត់​ចេះ​ទៅ​ដូច​មិន​មែន ភ័យ​ក៏​មិន​មែន តែ​គេង​មិន​លក់!

ការ​ប្រឡង​ព្រឹក​មិញ​នេះ ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​ប្រាំបី​ព្រឹក, ខ្ញុំ​ទៅ​ដល់​សាលា​នៅ​ម៉ោង ប្រាំពីរ​កន្លះ។ ក្រោយ​ពី​ចែក​វិញ្ញា​សា ទើប​ដឹង​ថា ម៉ិ​ខុស​ស្រឡះ, អ្វី​ដែល​ខ្ញុំ​គិត គឺ មហា​វេស្សន្ដរ​ជាតក មិន​ដឹង​ថា ស្អី​ដែល​ចេញ​ជា រឿង​រាមកេរ្តិ៍ សោះ!

ពេល​វេលា​កន្លង​ទៅ​អស់​ប្រមាណ​ជា​មួយ​ម៉ោង​កន្លះ ខ្ញុំ​ក៏​ធ្វើ​ហើយ​បាន​ប្រមាណ ប៉ែតសិប​ភាគរយ។ បន្ទាប់​ពី​នោះ ខ្ញុំ​ក៏​បាន​បង្ហើយ​អ្វី​ដែល​សេស​សល់ និង ខំ​រក​នឹក​មើល​អ្វី​ដែល​ចាំ​ពុំ​បាន។

មួយ​ម៉ោង​កន្លះ​ក្រោយ​មក​ទៀត, ការ​ប្រឡង​បាន​បញ្ចប់​។ សិស្ស​ដែល​ប្រឡង​មុខ​វិជ្ជា​ភាសា​ខ្មែរ​នេះ ខ្លះ​ធ្វើ​ហើយ ខ្លះ​ទៀត​ចេញ​តាំង​ពី ចូល​បាន​មួយ​ម៉ោង! អ្វី​ដែល​អស្ចារ្យ​នោះ គឺ សិស្ស​ដែល​ប្រឡង​មុខ​វិជ្ជា​ភាសា​ខ្មែរ​នេះ ទាំង​អស់​ចោទ​ជា​សំណួរ​ក្នុង​សំនេរ​ខុស​ទាំង​អស់ លើក​លែង​តែ​ខ្ញុំ និង បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ (ជា​គូ​នឹង​បង​ស្រី​របស់​ខ្ញុំ រជ្ជនី) ដែល​ចោទ​បាន​ត្រូវ។

ប្រធាននោះ ជា​ប្រធាន​បែប​ពន្យល់​ប្រៀបធៀប​ពី​ការ​យាង​ចូល​ព្រៃ​របស់​ព្រះរាម និង ព្រះ​វេស្សន្ដរ តើ​មួយ​ណា​មាន​ឧត្តមភាព​ជាង?

មោទនភាព​ខ្លាំង​ណាស់ បាន​បង​ថ្លៃ​ឆ្លាត​បែប​នេះ, គ្មាន​សង្ឃឹម​ថា​ឈ្នះ​អាគាត់​ម្នាក់​ហ្នឹ​ង​ទេ តែ​ប្រហែលជា​អាច​ឈ្នះ​អ្នក​ផ្សេង!

ប៉ុណ្ណេះ​ចុះ, ហត់​ណាស់!

Comments (24)

ថ្ងៃ​នេះ​ថ្ងៃ​ពុធ​ហើយ​តើ!!! ជួយ!!!

Wed, Thu, Fri, Sat… រំលង​តែ​ពីរ​ថ្ងៃ​ទៀត​ដល់​ហើយ! ព្រលឹង​មិន​ដឹង​ជា​ហោះ​ទៅ​ណា​បាត់​ទេ!!!

ទុក​រឿង​ភ័យ​ម៉ា​ឡែក​សិន​ចុះ, គឺ​ថា ថ្ងៃ​សៅរ៍​នេះ ជា​ថ្ងៃ​ដែល​រ៉េនណា​ត្រូវ​ប្រឡង​ជម្រើស​សិស្ស​ពូកែ​នៅ​សាលា​ផ្នែក​ភាសា​ខ្មែរ។ មិន​ទាន់​ចេះ​ស្អី​ម៉ា​ម៉ាត់​ផង​ហ្នឹង!

បង​ៗ​សិស្ស​ពូកែ​អើយ! ទៅ​ណា​អស់​ហើយ! ទី​នេះ​មាន​សិស្ស​ពូកែ​ខ្មែរ​បួន​ដប់​នាក់​ដែរ តែសួរ​មិន​ដែល​ឆ្លើយ​សោះ! មាន​បង​មួយ​នោះ ពូកែ​ដល់​ក​ហើយ, ជាប់​ជា​សិស្ស​ពូកែ​ខ្មែរ​តាំងពី​ថ្នាក់​ទី​ប្រាំបួន រហូត​ដល់​ទី ដប់​ពីរ… មិន​ព្រម​ជួយ​ប្អូន​អី​បន្តិច!  បង​មួយ​នោះ ខំ call ទៅ​សួរ, មិន​ត្រឹម​តែ​មិន​ប្រាប់​ទេ សូម្បី​តែ​លើក​ទូរស័ព្ទ​ក៏​អត់​ទៀត!  បង​ៗ​ពិត​ជា​ព្រៃ​ផ្សៃ​ណាស់!

លោក​គ្រូ​គណិត​ប្រាប់​ថា​ឱ្យ​ដូរ​ទៅ, ត្បិត​តែ​រៀន​ល្អ​ដែរ​ខាង​គណិត តែ​សុំ​ទោស, មិន​អាច​ឡើយ! មុខ​វិជ្ជា​ដែល​ស្រឡាញ់​គឺ ខ្មែរ, មិន​មែន​គណិត​ទេ!!!

ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​ៗៗៗ!!! កុំ​ភ័យ!!! តាម​សម្រួល!!! Calm down… 😥 ជួយ​ផង! ភ័យ​ណាស់!

Comments (14)

Older Posts »